ការ​អាប់ឌែត​ថ្មី​ៗ Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • namphin 5:04 pm on 13 January 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប
    Tags: ពូលក់​ការ៉េម   

    ព្រឹក​មិញ​នេះ​ទៅ​រក​អីហូប​ពេល​ព្រឹក​នៅ​ក្បែរ​កន្លែង​ធ្វើ​ការ ឃើញ​ពូ​លក់​ការ៉េមរុញរទេះ​មា្នក់ មើលទៅ​គាត់​ពិត​ជា​គួរ​ឱ្យ​អាណិតមែន​ទែន!

    នេះ​មិន​មែន​ជា​លើក​ទីមួយ​ទេ​ដែល​ខ្ញុំ​ជួប​គាត់​នៅ​តាម​ផ្លូវ​ដែល​ខ្ញុំ​ដើរ​ទៅ​រក​អីហូប គឺ​ជួប​គាត់​ស្ទើរ​តែ​រាល់​ថ្ងៃ​ហើយ​ជួប​គាត់​លើក​ណា​ក៏​គាត់​អង្គុយ​សំកុក មើល​ធុង​ការ៉េម​របស់​គាត់ដែរ កាន់​តែគួរ​ឱ្យ​អាណិត​ទៀត​នោះ​គឹ​មិន​ឃើញ​មានអ្នក​ណាទិញការ៉េម​របស់គាត់ហូប​ទេ។ រាល់​លើក​ឱ្យ​តែ​ជួប​គាត់​ចេះ​តែអាណិត​ហើយ​បាន​ត្រឹម​តែ​ដើរ​ហួស​ទៅ ប៉ុន្តែ​ថ្ងៃនេះខ្ញុំ​បាន​សង្កេត​មើល​​ទៅ ​រូប​រាង​ សំលៀកបំពាក់ ​និង​ស្បែក​ជើង​របស់គាត់គឺ​មាន​អារម្មណ៍​ថា​អាណិត​គាត់​មែន​ទែន គាត់​ពាក់​អាវ​ចាស់ និង​ស្បែក​ជើង​ផ្ទាត់​ សម្បុរ​ខ្មៅជាំ​ប្រ​ហែ​លជា​ត្រូវ​កម្តៅថ្ងៃ​ច្រើន​ពេក​ហើយ​មើល​ទៅ ​​ពេលនោះ​គាត់​កំពុង​តែ​បើកគំរប​ធុង​ការ៉េម​របស់​គាត់​និង​អើត​មើល​ទៅខាង​ក្នុង​ ទឹក​មុខ​ដ៏​ស្រង៉ូត​ស្រង៉ាត់​របស់​គាត់​គួរ​តែ​បញ្ជាក់​ថា​គាត់​លក់​មិនដាច់​ទេ ហើយការ៉េមក៏​នៅ​ច្រើន​ទៀត។​សកម្មភាព​របស់​គាត់គឺ​ដក់ជាប់​នៅ​ក្នុង​ភ្នែក​ខ្ញុំ​ ពេញ​មួយ​ថ្ងៃនេះ! ហើយ​ចេះ​ឆ្ងល់​ថា​ហេតុ​អីអ្នក​ខ្លះ​មាន​ចេះ​តែ​មាន មាន​រហូត​ដល់​អាហារ​ពេល​ព្រឹក​ក៏​ជិះយន្តហោះ​ទៅ​ហូប​ទៅ​បរទេស​ដែរ តែ​អ្នក​ក្រ​វិញ​ក្រ​រហូត​ដល់​ថ្នាក់​រកអង្ករ​ច្រក​ឆ្នាំង​ប្រចាំថ្ងៃ​មិន​ចង់​បាន​ផង។ គិត​ហើយ​បាន​ត្រឹម​តែ​ដក​ដង្ហើម​ធំ ហ៊ឺៗៗ!!!

    នេះ​គ្រាន់​តែ​ជា​រឿង​ដែល​ខ្ញុំ​គិតក្នុង​ថ្ងៃនេះ​និង​យក​មក​សរសេរ​ចេញ​ឱ្យ​បាន​ធូរ​ចិត្តវិញ​ប៉ុណ្ណោះ! ហើយ​បានត្រឹម​តែ​និយាយដែរ​ទេ​ព្រោះ​មិន​ដែល​ជួយ​ទិញ​ការ៉េម​ពូហ្នឹង​ផង :D។

    Advertisements
     
    • ទឹម បឿន 7:33 ល្ងាច on 13 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពេល​ក្រោយ​ជួយ​ទិញ​គាត់​ផង ប្រពន្ធ​សម្លាញ់

    • សុភា 7:54 ល្ងាច on 13 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ទិញទៅ បើទោះជាមិនញ៉ាំក៏ដោយ

    • អែម ចាន់​បុទុំ 8:12 ល្ងាច on 13 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បើបានជួបគាត់ទិញមួយផ្ញើខ្ញុំផង

    • latephonenews 6:04 ព្រឹក on 14 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពេលខ្ញុំទៅស្រុកខ្មែរជួយនាំខ្ញុំទៅទិញការ៉េមមាដើម ញាំអោយណាណីម្តង 😀

    • Samady KS 9:36 ព្រឹក on 14 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ទិញ​បួន​ដប់​ដើម​ទៅ, ទុក​ឱ្យ​ខ្ញុំ​ស៊ី​ផង….

    • enana88 10:32 ព្រឹក on 14 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បើជាញ៉ុមប្រហែលជូនគាត់ពីរ បីពាន់អីហើយសំភាសន៍គាត់ម៉ាងៃ ក្រែងលោអាចជួយអីបានលើសពីហ្នឹង!

    • ធាវី 3:49 ល្ងាច on 14 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិចក៏មិនហៅក្មេងៗអោយជួយទិញការ៉េមគាត់ទៅ​​​​​​ ក្រែងពូម្នាក់នោះលក់បានលុយខ្លះៗ។

    • sambatt 8:23 ព្រឹក on 15 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំមានអត្ថបទខ្លីមួយជួនអ្នកទំាងអស់់គ្នាអាន អំពីស្មូមយាចក ដែលគួរអោយអាណិតដូចគ
      អ្នកក្រីក្រលក់់របស់់របរកំប៉ិចកំប៉ុកដែរ ៖
      ស្មូមយាចក (ដោយន.តោវិន ,ស្គាល់់តែឈ្មោះទេ )
      គួរអាណិតអាសូរគ្នាណាស់់ មើលន៏! ដៃទំាងពីរលើកប្រណម ពុំហ៊ានដាក់់ចុះ ជើងទំាងពិរបត់់យ៉ាងសុភាព
      ស្រគត់់ស្រគំ មាត់់សូត្រឧទ្ទិសផលប្រសិទ្ធិពរដល់់អ្នកមានសប្បុរស។ យាចក សុំទានគេជួនបាន ជួនមិនបាន
      ហើយថ្ងៃខ្លះ អត់់បាយ ដេកតាមសំយ៉ាបផ្ទះលោកអ្នកមានស្ដុកស្ដម្ភ ទឹកភ្នែកហូររហាម សំលេងថ្ងូរ អឺអឹ ព្រោះ
      រងាខ្លំាង ខ្លួនញ័រទទ្រើក ក្រពះបាយស្វិតក្រ ទំាងបន្លឺវាចា ថា៖
      _ ឱ ព្រះជាម្ចាស់់អើយ ! សូមជួយស្រោចស្រង់់ជីវិតខ្ញុំព្រះអង្គផង!
      ប៉ុន្តែ កម្មល្អ និងអាក្រក់់ដែលខ្លួនបានសាងឡើង អាស្រ័យជោគវាសនាពីបុព្វជាតិ ផលនេះ នឹងតាមជូនអោយអ្នក មិនឃ្លាតឆ្ងាយពីខ្លួនអ្នកឡើយ។ចូរអ្នកដើរសូមទានគេទៀតទៅ គ្រែងជួនបានជួប
      នឹងលោកអ្នកមានមេត្តា ព្រហ្មវិហារធម៌ដាក់់ទានដល់់អ្នក។
      ឱហ្ន! ជីវិតស្មូមយាចក ជួបតែទឹកភ្នែករាល់់ពេលវាលា

    • cambomaths 9:06 ព្រឹក on 15 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គួរ​ឲ្យ​សង្វេក!

    • Khmerling 2:50 ល្ងាច on 4 ខែ​មីនា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នេះជាចិត្តបុណ្យមួយ ប៉ុន្តែដើម្បីឲ្យបុណ្យពេញបរិបូរណ៍គួរទិញការ៉េមគាត់ ទោះមិនញ៉ាំខ្លួនឯង ទិញចែក​ក្មេងៗរត់​លេងក្បែរហ្នុងក៏បាន ។

    • សំណួរ 11:34 ព្រឹក on 6 ខែ​ឧសភា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បើ​មិន​ញ៉ាំ​ក៏​ជួយ​ឧបត្ថម្ភ​គាត់​ទៅ​ណា…

    • Love Kampuchea 11:29 ល្ងាច on 18 ខែមិថុនា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពិតជាគួរឲ្យអាណិតណាស់! សូមជូនពរគាត់ឲ្យបានផុតពីភាពដ៏លំបាកនេះបានឆាប់។

    • Love Kampuchea 11:32 ល្ងាច on 18 ខែមិថុនា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អត្ថបទខ្លី តែមានន័យគ្រប់គ្រាន់អាចយល់បាន។ សូមសរសើរការសរសេររបស់បងស្រី។

    • Pich Makara 10:04 ល្ងាច on 16 ខែវិច្ឆិកា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
      Keep doing excellence job i strongly support you!

    • តិច 5:38 ល្ងាច on 22 ខែកក្កដា 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គិតបានត្រឹមតែគិត ការពិតកម្ពុជាពិតជាក្រណាស់ ក្រហើយគ្មានចិត្តទៀត សូមអ្នកគិតទៅដល់ការដាក់បាតុលោក សុទ្ធសឹងតែការធ្វើបុណ្យខុសគោលដៅ កុមារដែលកំពុងតែឈឺនៅមន្ទីរពេទ្យគួរតែទទួលបាននៅជំនួយទាំងនេះ មន្ទីរពេទ្យគន្ធបុផា កំពុងត្រូវការជំនួយណាស់។ ក្នុង១ថ្ងៃខ្ញុំដាក់បាតុអស់​ ៥០០០រៀល ប៉ុនែ្តខ្ញុំភ្លេចគិតដល់​ កុមារទាំងអស់ដែលកំពុងតែរង់ចាំការសង្រ្គោះ នៅមន្ទីរពេទ្យ ។ ១ខែខ្ញុំចំណាយអស់២០ ទៅ៣០ដុល្លាសំរាប់បាតុ លោកតែអ្វីដែលខ្ញុំសងេ្កតឃើញថា ខ្ញុំបានជួយតែអ្នកខ្វះខាតប្រាក់សំរាប់រៀនសូត្រ និង ទិញឡានជិះតែប៉ុណ្ណោះ។ តើអ្នកគិតដូចខ្ញុំទេ?

  • namphin 3:20 pm on 11 January 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប
    Tags: ជិះ​ឡាន​បើក​ភ្លើង​ពេល​ថ្ងៃ   

    ខ្ញុំ​ឆ្ងល់​យូរ​ហើយ​ថាហេតុ​អី​ឡាន​មួយ​ចំនួន​ពិសេស​គឺ​ឡាន​សេរី​ទំនើបៗ ម៉េច​ក៏​គេ​ជិះ​ចូល​ចិត្ត​បើក​ភ្លើង​ម្ល៉េះ តើ​នេះ​គេ​ចង់​បញ្ជាក់​ពី​អ្វី​ទៅ?

    ខ្ញុំ​ចាំថា​កាល​ពីឆ្នាំមុន​ខ្ញុំ​ជិះ​ឡានមិន​ដឹង​ជា​ច្រលំដៃ​ឬ​ក៏ភ្លេច​បិទ​ភ្លើងពីយប់​ឬក៏​មិនដឹង​ទេខ្ញុំ​ជិះ​ទាំង​ឡាន​បើក​ភ្លើង​ដោយ​មិន​ខ្លួន រហូត​ដល់ស្តុប​ផ្សារ​ថ្មី​ប៉ូលីស​ចរាចរណ៍​បាន​ឃាត់​ឡានខ្ញុំ ថាខ្ញុំ​ជិះឡាន​បើក​ភ្លើង​ផាក​ខ្ញុំ​អស់​ប្រាំពាន់រៀល ហើយ​បង​ប្រុសខ្ញុំ​ក៏​អញ្ចឹង​ដែរ​ជិះឡាន​ពេល​យប់​ ភ្លេច​បើក​ភ្លើង​ត្រូវប៉ូលីស​ផាក​អស់​ប្រាំពាន់​រៀល​ដូចគ្នា។ ប៉ុន្តែ​ចំពោះ​ឡាន​ធំៗស៊េរី​ទំនើប​ៗខ្ញុំ​ឧស្សាហ៍​ឃើញ​គេ​ជិះ​បើក​ភ្លើង​ណាស់ ហើយខ្ញុំ​គិត​ថា​គេ​បើកនេះ​មិន​មែន​ជារឿង​អចេតនា​ដូច​ខ្ញុំ​ទេ គឺ​គេ​បើក​ដោយ​ចេតនា ម៉េច​មិនឃើញប៉ូលីស​ផាកចឹង?​ហើយ​បើ​តាម​ខ្ញុំ​ដឹងឡាន​ដែល​គេ​ជិះ​បើក​ភ្លើង​ពេលថ្ងៃនេះ​គឺឡានគេ​ប្រញាប់ដូចជាឡាន​ពេទ្យ ឡានដង្ហែរក្បួន​របស់ស្តេច​ឬ​នាយក​រដ្ឋមន្ត្រី…

    ចុះ​ពួកគាត់​ជិះលើ​ផ្លូវ​ធម្មតា អត់​មាន​ឡានសឺរ៉ែន​ផង​ហ្នឹងគាត់​បើក​ភ្លើងធ្វើអីដែរ? តើគាត់ចង់បញ្ជាក់ ពីអីគេ? ឬក៏​ចង់​បញ្ជាក់​ថា​ឡានគាត់នេះ​ជាឡាន​អ្នកធំឱ្យជៀស​ផ្លូវឱ្យគាត់?

    ចឹង​បើ​មាន​បង​ប្អូនយើង​ណា​ដឹង​សូម​ជួយ​ប្រាប់​ផង! ព្រោះ​អ្នកជិះឡាន​បើក​ភ្លើង​ហ្នឹងភាគ​ច្រើន​មើលមុខទៅ​ដូច​ជា​កាចៗ​ដល់​ហើយ​ បើ​យើង​មិន​ជៀស​ផ្លូវ​ឱ្យ​គាត់​ហ្នឹង​គាត់​បើក​កញ្ជាក់ឡាន​មក​ចង្អុល​មុខអាឡូវហើយ! ហាហា

     
    • ក្មេងស្រែ 4:08 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចង់ចាប់ដែរ, តែ​ពេល​ចុះ​ចាប់ ស្រាប់តែក្រឡេក​ឃើញ​អាវ​ដែល​ដាក់​ពាក់​នឹង​បង្អែកកៅអីខាងក្រោយ​មាន​ផ្កាយរះ, ចឹង​ក៏​ព្រលែង​អោយ​ទៅៗ ចាត់​ទុក​ថា​ប្រោសសត្វ ។

    • Samady KS 4:12 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      តាម​ពិត​បើក​ភ្លើង​ពេល​ថ្ងៃ​អា​ហ្នឹង​វា​ខុស សាឡះ​ហ្មង, តែ​បើ​ញាក់​ភ្លើង​ ភ្លឹប​ផ្លេតៗ អា​ហ្នឹង​មិន​អី​ទេ បាន​ន័យ​ថា​សុំ​ផ្លូវ​ទៅ​មុន, តែ​ស្រុក​ខ្មែរ​ទៅ​ហើយ កុំ​ទោ​ឆ្ងល់

    • monyrinataro 4:22 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពួកអាអស់ហ្នឹង អាងតែបុក និងខ្សែកាបយោងយិត ថ្ងៃមុនជិះចង់គៀរខ្ញុំទៀត តែខ្ញុំជិះវ៉ាវាវិញ ធ្វើឲ្យវាក្តៅចុចស៊ីផ្លេរកដេញបុកទៀត!

      • ណាមភីន 4:32 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        កាច​ម្ល៉េះ!ហាហា ខ្ញុំ​ង៉ៃមុន​ចឹង​ដែរ​ ជិះ​ម៉ូតូ​ជាមួយបង​បឿន​ដល់​ផ្លូវ​បំបែក​សឡា​មាន​ឡាន​ស៊េរី​ទំនើប​មួយ​គ្រឿង​បើក​ពី​ក្រោយ ឡាន​មិន​ដឹង​នៅ​ចំងាយ​ណា​ចំងាយ​ណីហើយ​ត្រង់​ផ្លូវ​បំបែក​វា​មានការ​កកស្ទះ​បន្តិច​ហើយ​វាស៊ីផ្លេរ​ឡើងខ្ទរ​ស្លឹក​ត្រចៀក ហើយខ្ញុំ​ងាក​មើល​ទៅឃើញនៅ​ឆ្ងាយ​ដែរ​ក៏​ប្រាប់​បង​បឿន​ឱ្យ​បត់ឆ្វេង​កាត់មុខ​ឡានវា​ទៅ វាស៊ីផ្លេរ​ឡើង​ចង់​ប៉ើង​ម៉ូតូ​ខ្ញុំ ខ្ញុំ​ក៏​ងាក​មើល​មុខ​បន្តិច​ទៅឃើញពាក់វែនតា​ខ្មៅហើយមុខធ្វើ​មុខ​ឡើង​អាក្រក់! ពិត​ជាហួសចិត្ត​មែន!

        • monyrinataro 4:37 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ

          តែខ្ញុំចូលក្រុមកុម្មងដូ ឡានទំនើបណាក៏គេចមិនផុតពីដៃខ្ញុំដែរ ( តេលេបញ្ជាបំផ្ទុះឡានហ្នឹងចោលតែម្តង)
          សូមទោស នេះគ្រាន់តែជាគំនិតមួយដែលនៅក្នុងចិត្តខ្ញុំ តែក៏អាចជាការពិតដែរបើសិនជាខ្ញុំមើលទៅទើសភ្នែកពេក។

    • ភារម្យ 4:34 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ជិះម៉ូតូអាគុបកញ្ចាស់១ មិចដឹងរឿងឡានហូវបងស្រី! ហុហុហុ!

    • ទឹម បឿន 4:36 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចាំ​ថ្ងៃ​ណា​មួយ ឃាត់​ឡាន​បើក​ភ្លើង​ហ្នឹង សួរ​ម្ដង!

      • ណាមភីន 4:52 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ចឹង​ចាំង៉ៃណា​មួយ​ឱ្យ​បង​ឃាត់​សួរ​មើល៍! តែ​បើ​ខ្ញុំ​ឃាត់​ខ្ញុំ​ឃាត់​ប្រាប់​ថា ” នែលោក​ លោក​ឯង​ជិះ​ឡាន​បើក​ភ្លើង​ហើយ ម៉េច​លោក​ឯងងងឹត​ភ្នែក​ឬ​យ៉ាង​ម៉េច​បាន​ចាំបាច់បើក​ភ្លើង​ទាំង​ថ្ងៃហ្នឹង”។ បើ​ប្រាប់​ចឹង​មែន​ប្រហែល​ជា​ខ្ញុំ​ត្រៀម​ពាក់​ទអាវ​ក្រោះការពារ​គ្រាប់ហើយ​មើល​ទៅន៎ ហាហា។

        • Bongdy 5:59 ល្ងាច on 21 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ

          ចុះមិនសួរពួកដែលជិះឡានអត់ព្រមលុបលេខនៅកញ្ចក់ហ្នឹងថាទុកសំរាប់តំណាងអី? ក្រវេមក្រវាមពេញកញ្ចក់មិនដឹងជាមានផលអីផង? តិចលោចង់ប្រាប់គេថាទើបមានលុយទិញឡានទៅ? ឬក៏លុបអត់ជ្រះ?

    • monyrinataro 5:02 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      កុំទៅឈឺក្បាលជាមួយគេ ធ្វើម៉េចឲ្យតែយើងបានសុខទៅ មានពេលខ្លះអ្នកខ្លះ ស្លាប់ទាំងមិនដឹងថាមានរឿងអីកើតឡើងផង! អ្នកខ្លះត្រូវឡានអាស្រវឹងណាមិនដឹង ជិះបុកចូលផ្ទះ ងាប់ទាំងកូនងាប់ទាំងចៅ ហើយអាខ្លះគ្រាន់តែដើរលើចញ្ចើមថ្នល់សោះ ក៏មានគ្រោះថ្នាក់ត្រូវឡានទំនើបគៀលេងដែរ ហើយមានអ្នកខ្លះ (អ្នកដែលជិះឡានទំនើង) គ្មានដឹងច្បាប់គោរពស្អីវាទេ អាងតែមានលុយទិញឡានជិះ។ តិចទៀតខ្ញុំនិយាយរឿងចរាចរណ៍ហ្នឹងដែរ

    • achharia 5:04 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នៅស្រុកស្វីសគេបើកភ្លើងភាគច្រើន ដោយសំអាងថាអោយមើលគ្នាឆាប់ឃើញ ។
      គេប្រជុំសំរេចយកជាផ្លូវការដែរ ​តែសម្លេងអ្នកមិនចង់បើកភ្លើងនៅមានច្រើនជាងនៅឡើយ ។
      ឡានសេរីថ្មីៗ គឺពេលបញ្ឆេះម៉ាស៊ីនគឺវាឆេះភ្លើងហ្វាហ្នឹងអោយតែម្ដង ។ ការបើកភ្លើងទាំងថ្ងៃទាំង
      យប់នេះក៏មានមូលហេតុសមហេតុផលដែរ …ប្រហែលទៅថ្ងៃមុខត្រូវតែបើកភ្លើងរហូតហើយ
      ទាំងឡានទាងម៉ូតូ គឺដើម្បីអោយមើលគ្នាឆាប់ឃើញនិងបន្ថយការគ្រោះថ្នាក់ចរាចរណ៍ ។
      ចំពោះនៅស្រុកខ្មែរយើង ប្រហែលគេនៅយល់ថាជាការឡូយឆាយសង្ហានៅឡើយទេ
      ដែលធ្វើអោយអ្នកខ្លះយល់ថាជាការរំខាន លើកលែងតែពេលភ្លៀង មេឃស្រទុំ ចុះអ័ភ្រ។

      • ណាមភីន 5:24 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ចឹង​មក​ពី​ឡាន​ទំនើ​ប​ស្រុក​ខ្មែរ​ត្រូវ​បាន​គេ​ជិះ​មុនពេល​គេ​ចេញ​ច្បាប់ថា​ឡាន​អាច​បើក​ភ្លើង​ពេល​ថ្ងៃបាន ហើយ​មិន​ដឹង​ថា​ច្បាប់​ឱ្យ​បើក​ភ្លើង​ថ្ងៃនេះ​គេ​ចេញ​ហើយ​ឬ​នៅ​បាន​ជា​ខ្ញុំ​ជិះ​ឡាន​ត្រូវ​គេ​ផាក​បែប​នេះ! ហើយ​ការ​ពិត​បើឡាន​ឡូយ​ឆាយ​មិនសូវ​អី​ទេ វា​អីតែ​អ្នក​ជិះឡានហ្នឹង​ឱ្យ​តែ​មាន​ឡានថ្លៃ​ជិះ​ហ្នឹង​ធ្វើឬក​ឡូយឆាយ​ដែរទេ​បាន​វាចឹង។

    • សុភា 5:15 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំធ្លាប់ត្រូវគេផាករឿងជិះមូតូបើកភ្លើងដែរ។ កាលនោះចង្រៃដៃ ពេលឈប់អង្គុញកាច់ភ្លើងចុះឡើងៗ រួចពេលជិះទៀត ស្រាប់តែបើកភ្លើងតែម្តងទៅ ហិហិហិ។

      ម្តងនោះ នៅផ្លូវត្រសក់ផ្អែម។ ខ្ញុំជិះរកសាលាអីមិនដឹងទេ ជិះចុះ ជិះឡើង ប៉ូលីសហៅ ព្រោះជិះបញ្ច្រាស់។ និយាយចុះឡើងៗជាមួយប៉ូលីស ស្រាប់តែឃើញពូនោះជិះវឹងមក ចេញពីផ្លូវមួយទៀតបញ្ច្រាស់ដែរ ថែមទាំងលើកដៃ ហេឡូដាក់ប៉ូលីសទៀត តែគាត់អត់ចាប់។ ខ្ញុំថា ហ្អាក មេចអត់ចាប់គាត់ គាត់ជិះបញ្ច្រាស់នោះ? ប៉ូលិសថា​ អាអូនហ្អា ផ្ទះគាត់នៅជិតណឹង គាត់ជិះបញ្ច្រាស់តិចទួច គ្មានទៅស្អីហ្អា។ បើអាល័យតែអោយគាត់ជិះវាងនោះ ត្រូវវាងដល់ណាដល់ណី 😀

      នៅមានច្រើនដងទៀត។ ហើយរាល់លើក​គេចាប់បានពេលរវល់តែគិតវែងឆ្ងាយ ជិះយឺតៗ។ ចង់តើ បានគេចូលចិត្តជិះលឿនៗនៅអំពេញក្រុងយើង

    • ហនុមាន 9:58 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនមែនបើកភ្លើងរ៉េ តែនេះជាប្រូក្រាមដែលគេបានបញ្ចូលក្នុងប្រព័ន្ធរបស់ឡាន ពេលយើងបញ្ឆេះវាភ្លើងនោះ នឹងបើកដោយខ្លួនឯង ព្រោះគេចង់អោយអ្នកបើកបរទល់មុខមានការប្រុងប្រយ័ត្ន ព្រោះសម័យអាលូវមានអ្នកប្រើទូរស័ព្ទដៃ ដោយគ្មានយកការទុកដាក់ក្នុងការបើកបរ ។ តែភ្លើងនោះ ឆេះតែ ភ្លើងមុខរ៉េ ឯភ្លើងក្រោយអត់ឆេះរ៉េ ។

    • វិចិត្រ 11:14 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្លះ​ជា​ប្រូតូកូល​នៃ​ពិធី​ការ ខ្លះ​ទៀត មក​ពី​អ្នក​បើក​ឈ្លើយ​តែ​ម្ដង។

    • ហនុមាន 11:27 ល្ងាច on 11 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នៅស្រុកខ្មែរ ខ្ញុំអត់ដឹងរ៉េ បើនៅស្រុកខ្ញុំ ឡានសេរីថ្មី ត្រូវតែមាន ណាមួយវាជាការធម្មតា​ របស់ប្រជាពលរដ្ឋទៅហើយ !

    • ជីវិតអមតៈ 9:08 ព្រឹក on 12 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នៅក្រុងខ្ញុំវិញឃើញមានឡានបើកភ្លើងមួយៗដែរតែធម្មតាហ្នឹង។
      បើកពួកស្ទាវវិញវាជិះឡានបើកចំរៀងខ្លាំងៗសុទ្ធតែបទឌីស្កូទៀតណា

      • ហនុមាន 7:18 ល្ងាច on 12 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        អាហ្នឹងនៅស្រុកខ្ញុំសំបូរតែអាពួក បងធំ បងតូច បានតែចាប់ថាទះកំផ្លៀងអោយជ្រុះអាចម៍ត្រចៀកតើ ! 😀

    • latephonenews 12:14 ល្ងាច on 12 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ល្បងស្វានៅរដ្ឋខ្ញុំដូចជាបើកភ្លើងពេលថ្ងៃដូចជាមិនអីទេ ព្រោះខ្ញុំឃើញម៉ូតូអាធំៗ អត់មានកុងតាក់បិទភ្លើងផង គឺបើកតែរហូត ។ (ខ្ញុំចូលចិត្តប៉ូលីសស្រុកនេះគឺត្រង់ថា ផាកមិនថាឯកឧត្តមណាទេ អោយតែខុសថ្ងៃមុនឃើញប៉ូលីសផាកប៉ូលីស គ្នាឯង )

    • ឌីយ៉ា 5:27 ល្ងាច on 12 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សុំ​ប្រើ​ម៉ូដ​ប្លក​ដូច​បង​ភីន​ដែរ​ណាបងណា? ព្រោះ​ប្លក​នេះ​ញ៉ុម​ពេញ​ចិត្ត​ម៉ូដ​នេះ​មែនទែន! យេយេ បង​ភីន​ព្រម​ហើយ!

      • ទឹម បឿន 5:35 ល្ងាច on 12 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ដូច​ជា​យល់​ច្រើន​ហើយ​ចំពោះ​រឿង​នេះ អរគុណ​ច្រើន​ទាំង​អស់គ្នា​សម្រាប់​មតិល្អទាំង​អស់​នេះ !! តែ​នៅ​មិន​អស់​ចិត្ត​រឿង​ប៉ូលីស​ផាក​ឡានខ្ញុំ​អស់ប្រាំពាន់ ភ្លេច​មុខ​បាត់ទៀត​បើ​នៅ​ចាំប្រាកដ​ជាទៅ​ទារ​លុយ​វិញហើយ :D.
        @ឌីយ៉ា៖ មិន​ឱ្យ​ទេ ហាហា

        • ឌីយ៉ា 8:51 ព្រឹក on 13 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ

          បងភីន​ចិត្ត​អាក្រក់! ញ៉ុម​អត់សុំ​ក៏បាន​ដែរ ប្រើលួចលាក់ម៉ងរ៉ូវ! យ៉ាងណាក៏ប្រើរួចទៅហើយបងច្រី!

    • ណាមភីន 5:37 ល្ងាច on 12 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចុមយក្យ! ច្រលំអាខោនប្តី! ហាហា​ ខមមិន​ខាង​លើហ្នឹងរបស់ខ្ញុំ​ទេ ភ្លេច​ឡក់​ចេញ! 😉

    • monyrinataro 5:50 ល្ងាច on 12 ខែមករា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ប្តីប៉ាពន្ធចឹងហើយ នៅជាមួយគ្នាប្រើរបស់រួមគ្នាចឹងហើយ ប្រើយូរៗទៅ គេលែងប្រកាន់ហើយ 😆

    • Sok Dara 2:40 ល្ងាច on 26 ខែ​មេសា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      រថយន្តសេរីថ្មីតែងតែមានបើកភ្លើងពីនាយដូច្នេះហើយទើបប៉ូលិសអត់ផាកនឹងណា!​ ដូចជារថយន្តមួយចំនួនមានកញ្ចក់ខ្មៅពីនាយគេរអត់ផាកទេតែបើយើងបិត​កញ្ចក់ខ្មៅគេផាកហើយ!

    • តាម្រឹកស្រុកស្រែ 3:43 ល្ងាច on 18 ខែ​ឧសភា 2011 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នៅស្រុកស្រែ បរទេសគោបើកភ្លើងដែរ យ៉ាប់មង់

  • namphin 11:41 pm on 30 December 2010 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប
    Tags: អំពី​ខ្ញុំ   

    សួស្តី 

    សួស្តី​មិត្តភក្តិ​ wordpress ទំាងអស់គ្នា! នាង​ខ្ញុំ​ឈ្មោះ​ ណាមភីន ជាសមាជិក​ថ្មី​នៅ​ក្នុង wordpress នេះ។

    ខ្ញុំ​គិត​ថា​អ្នក​ប្លក​មួយ​ចំនួន​ប្រហែល​ជា​ស្គាល់​ខ្ញុំ​ខ្លះ​ហើយ​តាម​រយៈ​ហ្វេសប៊ុក និង​មួយ​ចំនួន​ទៀត​ស្គាល់​ខ្ញុំ​តាម​រយៈ​ប្ដី​របស់​ខ្ញុំ​ គាត់​ឈ្មោះ​ ទឹម​ បឿន ប្លកឈ្មោះ 4khmer.wordpress.com នោះ​អី! 😉 ហើយ​ក៏​ដោយ​សារ​បង​បឿន​បង្រៀន​និង​ជំរុញ​ទើប​ខ្ញុំ​បង្កើត​ប្លក​នេះ​ឡើង ព្រោះ​ខ្ញុំ​ចូល​ចិត្ត​អាន​ប្លក​និង​មតិ​ផ្សេងៗ​របស់​អ្នក​ប្លក។ តាម​រយៈ​ប្លក​មួយ​នេះ​ខ្ញុំ​សង្ឃឹម​ថាខ្ញុំ​នឹង​ទទួល​បាន​នូវ ចំណេះ​ដឹង​ល្អៗ​ គំនិត​មតិ​ផ្សេងៗ ភាព​ស្និត​ស្នាល​ពី​មិត្ត​ភក្តិ​ចាស់​ៗមិត្តភក្តិថ្មីៗជាច្រើនទៀត ហើយ​ក៏​សង្ឃឹម​ថា​អាចចែក​រំលែក​ចំណេះ​ដឹង មតិ និង​អារម្មណ៍​ជាមួយ​អ្នក​ទាំង​អស់គ្នា​បាន។ (More …)

     
c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់